V9 V9 V9
ព័ត៌មានអន្តរជាតិ

វីរុសកូរ៉ូណាបន្តសម្លាប់មនុស្សកើនឡើងដល់ ៥៦៥នាក់ ខណៈមកទល់ពេលនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ

ប៉េកាំង៖ចំនួនអ្នកស្លាប់ដែលបានបញ្ជាក់ពីការឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសចិនបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះបានកើនដល់ ៥៦៥ នាក់ ដោយអ្នកស្លាប់ថ្មីនៅក្នុងមួយថ្ងៃពុធម្សិលមិញនេះមានចំនួន ៧៣នាក់ ហើយអ្នកឆ្លងបានកើនឡើងដល់ ២៨,២៧៦ នាក់។ នេះបើតាមការចុះផ្សាយដោយគេហទំព័រអង្គការសុខភាពពិភពលោក ( WHO ) នៅថ្ងៃទី៦ ខែកុម្ភៈ។

គណៈកម្មាធិការសុខភាពជាតិចិនបាននិយាយថា ចំនួននៃការឆ្លងដែលបានបញ្ជាក់នៅក្នុងការផ្ទុះឡើងនៃវីរុសកូរ៉ូណារបស់ប្រទេសចិន បានឈានដល់ ២៨,២៧៦ ទូទាំងពិភពលោក។

លោក ហ៊ូ លីសាន មន្ត្រីនៅទីក្រុងវូហាន បាននិយាយកាលពីថ្ងៃពុធថា ទោះបីជាមន្ទីរពេទ្យបានសាងសង់ ដើម្បីផ្ទុកអ្នកជម្ងឺរាប់ពាន់នាក់ ក៏ដោយនៅតែមានការខ្វះខាតទៅកន្លែងព្យាបាលអ្នកជំងឺនៅឡើយដែរ។

គួរដឹងដែរថា ប្រទេសចំនួន ២៨ បានបញ្ជាក់ពីករណីនៃវីរុសនេះ ដែលជំរុញឱ្យអង្គការសុខភាពពិភពលោកប្រកាសអាសន្ន និងស្នើឱ្យ រដ្ឋាភិបាលជា ច្រើនបង្កើតការរឹតត្បិតលើការធ្វើដំណើរ និងក្រុមហ៊ុនអាកាសចរណ៍នានាត្រូវផ្អាកការហោះហើរទៅនិងមកពីប្រទេសចិន៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top