V9 V9 V9
ព័ត៌មានជាតិ

គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន ត្រូវបានបង្កើតឡើងជាផ្លូវការ ដើម្បីជួយអ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈ

ភ្នំពេញ៖ក្រសួងព័ត៌មាន បានសម្រេចបង្កើត “គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន” កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានជាប្រធាន និង មានសមាជិកចំនួន២២រូប ផ្សេងទៀត ។

គណៈកម្មការនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយដល់អ្នកសារព័ត៌មាន ដែលមានវិជ្ជាជីវៈនិងបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ។

យោងតាមសេចក្តីសម្រេចនេះ គណៈកម្មការសម្របសម្រួលដោះស្រាយវិវាទរបស់អ្នកសារព័ត៌មាន មានភារកិច្ច ដូចតទៅ ៖

-សម្របសម្រួលវិវាទរបស់អ្នកសារព័ត៌មាន បានចុះបញ្ជីនៅក្រសួងព័ត៌មានដែលត្រូវទទួលរងការ ប្តឹងតវ៉ាពីភាគីពាក់ព័ន្ធក្នុងពេលបំពេញវិជ្ជាជីវៈ ។
-ទទួលពាក្យបណ្តឹងរបស់អ្នកសារព័ត៌មានដែលមានវិវាទក្នុងពេលបំពេញវិជ្ជាជីវៈ ។
-ពិនិត្យ សិក្សាអំពីអង្គច្បាប់និងអង្គច្បាប់លើបណ្តឹងនីមួយៗជូនថ្នាក់ដឹកនាំសម្រេច ។
-ពិគ្រោះយោបល់ ដើម្បីពិភាក្សាអំពីព្យសនកម្មដែលអាចកើតមានជាយថាហេតុ មុននឹងចេញផ្សាយអត្ថបទព័ត៌មានទាក់ទងនឹងបញ្ហារសើប ។
-សម្របសម្រួលក្នុងការបញ្ជូនពាក្យបណ្តឹងរបស់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈទៅក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ។
-តាមដានការអនុវត្តនីតិវិធីបណ្តឹងនីមួយៗតាំងពីដើមរហូតដល់បញ្ចប់ និង ធ្វើរបាយការណ៍ជូនទៀងទាត់ជូនថ្នាក់ដឹកនាំ ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top