V9 V9 V9
ព័ត៌មានអន្តរជាតិ

យន្តហោះតួកគីរត់ខុសគន្លងផ្លូវឆេះដាច់ជាបីកំណាត់ ស្លាប់មនុស្សម្នាក់ និងជាង ១៥០នាក់បានរងរបួស

អ៊ីស្តង់ប៊ុល៖ មនុស្សម្នាក់បានស្លាប់ និង ១៥៧នាក់បានរងរបួស នៅពេលដែលយន្ដហោះដឹកអ្នកដំណើរ ១៧៧ នាក់បានរត់ខុសគន្លងផ្លូវ នៅឯអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល បណ្តាលឱ្យឆាបឆេះដាច់ជាបីកំណាត់ បន្ទាប់ពីចុះចតជួបអាកាសធាតុដ៏អាក្រក់កាលពីថ្ងៃពុធ ម្សិលមិញនេះ។

រូបភាពផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍តួកគីបានបង្ហាញថា មនុស្សជាច្រើនបានប្រញាប់ប្រញាល់រត់ចេញពីលើយន្តហោះដែលកំពុង តែឆាបឆេះដាច់ជាបីកំណាត់។ ទូរទស្សន៍ NTV បានរាយការណ៍ថា យន្ដហោះប៊ូអ៊ីង ៧៣៧ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Pegasus Airline បានចុះចតនៅអាកាសយានដ្ឋាន Sabiha Gokcen នៃទីក្រុងអ៊ីស្តង់ប៊ុល ដែលបានធ្វើដំណើរពីទីក្រុងកំពង់ផែ អេហ្សាន ទីក្រុង អ៊ីសមៀរ។

មុនការចុះចតយន្ដហោះនេះត្រូវបានវាយប្រហារដោយខ្យល់ព្យុះ និងមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់ ប្រទេសតួកគី។

រដ្ឋមន្រ្តីសុខាភិបាលតួកគីលោក ហ្វារីតទីន កូចា បានប្រាប់អ្នកយកព័ត៌មានថា បច្ចុប្បន្ននេះអ្នករងរបួសចំនួន ១៥៧ នាក់កំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអ្នកដំណើរម្នាក់បានបាត់បង់ជីវិត” ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top