V9 V9 V9
ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយសម្រាប់កម្ពុជា ពិសេសខេត្តព្រះសីហនុ តាមតម្រូវការកម្ពុជា ក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសបិទល្បែងភ្នាល់តាមអនឡាញ

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានប្រកាសផ្តល់ជំនួយដល់កម្ពុជា ពិសេសជំនួយសម្រាប់ខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា ក្រោយសម្តេចតេជោសម្រេចបិទនូវល្បែងភ្នាល់អនឡាញនៅទូទាំងប្រទេស។

ការប្រកាសនេះ ត្រូវបានប្រធានាធិបតីចិន ធ្វើឡើងក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ចាចថ្ងៃទី ៥ ខែកុម្ភៈ នាទីក្រុងប៉េកាំង។

សម្តេចតេជោ បានគូសបញ្ជាក់ដែរថា បានជាកម្ពុជាសម្រេចបិទជាស្ថាពរនូវល្បែងភ្នាល់តាមអនឡាញនេះ គឺក្នុងគោលដៅពង្រឹងសន្តិសុខ លុបបំបាត់ឧក្រិដ្ឋកម្មមួយចំនួននៅកម្ពុជា ហើយក៏អាចជួយដល់ប្រទេសចិនផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកប្រធានាធិបតីចិន បានកោតសសើរដោយស្មោះចំពោះកម្ពុជា ក្នុងការចាត់វិធានការផ្លូវច្បាប់នេះ ហើយអះអាងថា នឹងផ្តល់ជំនួយដល់កម្ពុជា ពិសេសជំនួយសម្រាប់ខេត្តព្រះសីហនុ ទៅតាមតម្រូវការនៃភាពចាំបាច់របស់កម្ពុជា។

ក្រៅពីនេះរដ្ឋាភិបាលចិន ក៏បានស្នើដល់កម្ពុជា ធ្វើយ៉ាងណាធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ ដែលគាំទ្រដល់ការវិនិយោគ និងធ្វើធុរកិច្ចចិន និងស្នើឱ្យពិនិត្យមើលតើអ្នកវិនិយោគចិនកំពុងប្រឈមនឹងបញ្ហាអ្វីខ្លះ ចំពោះការវិនិយោគនៅកម្ពុជា ដើម្បីរកវិធានការជួយដល់អ្នកវិនិយោគទាំងនោះ ដើម្បីជាការជំរុញការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top