V9 V9 V9
ព័ត៌មានអន្តរជាតិ

អ្នកជំនាញនៅអឺរ៉ុប៖ វីរុសកូរ៉ូណា អាចទប់ស្កាត់បាននៅរយៈពេលមួយខែទៀត ខណៈមេរោគនេះសម្លាប់មនុស្សជិត៥០០នាក់

វូហាន៖ គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈនេះ មនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់ ៥៦៥នាក់ហើយ ដោយឡែកអ្នកកំពុងផ្ទុកមេរោគ រលាកសួតថ្មីនេះកើនឡើងជាង ២៨,០០០នាក់៕ ប៉ុន្តែមិនដឹងថាជាដំណឹងល្អ ឬអាក្រក់នោះទេ បើតាមអ្នកជំនាញអឺរ៉ុប វីរុសកូរ៉ូណា អាចនឹងទប់ស្កាត់បានរយៈពេលមួយខែទៀត ដោយបច្ចុប្បន្នវីរុសមួយនេះមិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារនៅឡើយ។

មេរោគរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស កំពុងតែធ្វើឱ្យពិភពលោកព្រួយបារម្ភជាខ្លាំង។ ចំនួនអ្នកស្លាប់និងអត្រាអ្នកឆ្លងមេរោគថ្មី គឺមានតួលេខកើនឡើងច្រើនៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រឈមមុខនឹងបញ្ហាសុខភាពសកលយ៉ាងដូច្នេះ ក្រុមបណ្តារដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសជឿនលឿននាំមុខទាំង៧ បានជជែកគ្នាតាមទូរស័ព្ទ ដើម្បីរកមធ្យោបាយដោះស្រាយបញ្ហា។ ប្រទេសធំៗដូចជាបារាំង អង់គ្លេស អាមេរិក ចិនខ្លួនឯងជាដើម បានផ្តើមដំណើរការរុករកវ៉ាក់សាំងបង្ការមេរោគនេះ ទន្ទឹមនឹងពេលដែល ប្រទេសថៃ ក៏បានសាកល្បងរកថ្នាំផ្សំព្យាបាលផងដែរ។

ពាក់ព័ន្ធជាមួយនឹងបញ្ហានេះ អ្នកជំនាញនៅអឺរ៉ុបបានធ្វើការសន្និដ្ឋានទៅលើកិច្ចខិតខំប្រឹងរបស់ក្រុមវេជ្ជសាស្ត្រនៅតំបន់អឺរ៉ុប នៅតំបន់ អាស៊ី ក៏ដូចជានៅប្រទេសចិនខ្លួនឯងផ្ទាល់ វីរុសកូរ៉ូណានេះនឹងអាចទប់ស្កាត់បាននៅរយៈពេលមួយខែទៀត បើទោះបីជាកំឡុងពេលនេះ ពួកគេមិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារក៏ដោយ។

គួរជម្រាបថា បច្ចុប្បន្នមេរោគរលាកសួតថ្មីកូរ៉ូណាវីរុសនេះ បានរីករាលដាលស្ទើរទូទាំងប្រទេសចិន និងបណ្តាទ្វីបមួយចំនួននៅទូទាំង ពិភពលោក ដោយគិតត្រឹមថ្ងៃទី៦ ខែកុម្ភៈនេះ មនុស្សស្លាប់ដោយវីរុសកូរ៉ូណាបានកើនឡើងដល់ ៥៦៥នាក់ហើយ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top