V9 V9 V9
ព័ត៌មានជាតិ

អាម៉ាស់ទេ? ចោរឆក់ទូរស័ព្ទភ្ញៀវទេសចរបរទេសយ៉ាងសកម្មតាមផ្លូវសាធារណៈ ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងទៅលើជនសង្ស័យចំនួន ២នាក់ ករណីលួច មានស្ថានទម្ងន់ទោសប្រើអំពើហិង្សា ដោយជិះម៉ូតូធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ នៅចំនុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីថ្ងៃទី៦ ខែកុម្ភៈ វេលាម៉ោង ១៦៖០០នាទីល្ងាច។

ជនសង្ស័យមានឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ គឹម ស្រៀង ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យដឹងនាថ្ងៃទី៧ ខែកុម្ភៈ នេះ ។

មុនកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះឈ្មោះ GASTALDI GIL ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិបារាំង មុខរបរ ទេសចរណ៏ កាន់លិខិតឆ្លងដែនលេខ 19ED99280 ស្នាក់នៅផ្ទះសំណាក់ PHONG HOME ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំពេញ។

ក្នុងសកម្មភាពឃាត់ខ្លួនជនសង្ស័យនោះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម៉ូតូចំនួន ១គ្រឿងម៉ាកវីវ៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1GL 9504 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរស័ព្ទដៃម៉ាកអាយហ្វូន11PR ពណ៌ស ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការជំនាញស្រាវជ្រាវសួរចំលើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកព្រមទាំងកសាងសំណុំរឿងអនុវត្តន៍តាមនីតិវិធី៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top