V9 V9 V9
ព័ត៌មានជាតិ

បិសាចក្រហមបើកផ្លូវដល់ Pogba ហើយ! តើគួរទៅ Real Madrid ឬ Juventus ?

អង់គ្លេស៖ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបារាំង និង Manchester United កីឡាករ Paul Pogba ត្រូវបានប្រភពពីក្លិបបង្ហើមថា ក្លិបនឹងបើកផ្លូវក្នុងការចាកចេញពី Manchester United ជាមួយនូវការបញ្ចុះថ្លៃពលកម្មត្រឹម ១៥០លានផោន ខណៈតម្លៃខ្លួនខ្សែបម្រើរូបនេះ រដូវកាលមុន ក្លិបនេះបានដាក់ តម្លៃផ្ទេរ១៨០លានផោន។

អ្នកចាត់ការលោក Ole Gunnar Solskjaer និងថ្នាក់ដឹកនាំក្លឹបជឿជាក់ថា នេះគឺជាវិធីចែកផ្លូវល្អបំផុត សម្រាប់ការចាកចេញរបស់ Pogba។ កន្លងមក មានក្លិបធំៗជាច្រើនចាប់អារម្មណ៍ខ្សែបម្រើរូបនេះ រួមមាន ក្លិប Real Madrid និង Juventus ប៉ុន្តែ United ដាក់តម្លៃផ្ទេរ១៨០លានផោន។

សូមជម្រាបថា ខ្សែបម្រើ Paul Pogba បានចូលរួមជាមួយបិសាចក្រហម Manchester United កាលពីឆ្នាំ២០១៦ ក្នុងតម្លៃខ្លួន៨៩,៣លានផោន ក្នុងនោះ ខ្សែបម្រើរូបនេះបង្ហាញខ្លួនបានចំនួន ៩៩ប្រកួតក្នុងព្រឹត្តិការណ៍ Prime League និង ទាត់ចូល ២៤គ្រាប់ផងដែរ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top