V9 V9 V9
ព័ត៌មានអន្តរជាតិ

លោក ត្រាំ ប្រកាសជោគជ័យពីការសម្លាប់មេដឹកនាំអាល់កៃដានៅយេម៉ែន ក្រោយវាយប្រហារមូលដ្ឋានទ័ពជើងទឹកអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា កងទ័ពអាមេរិកបានសម្លាប់មេដឹកនាំ អាល់កៃដា បន្ទាប់ពីក្រុមឧទ្ទាមជ្រុលនិយមមួយនេះបានអះអាងទទួលខុសត្រូវ ចំពោះការបាញ់ប្រហារដ៏ធំមួយនៅមូលដ្ឋានកងទ័ពជើងទឹ កអាមេរិក។ នេះបើតាមការចុះផ្សាយដោយសាព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃទី៧ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅឯសេតវិមានលោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មមួយ នៅក្នុងប្រទេសយេម៉ែន ដោយបានសម្លាប់លោក កាសឹម អាល់រីមី ដែលជាស្ថាបនិក និងជាមេដឹកនាំអាល់កៃដានៅក្នុងឧបទ្វីបអារ៉ាប់ (AQAP) ។

បើតាមការឱ្យដឹងពីប្រធានាធិបតីអាមេរិករូបនេះដដែល ប្រតិបត្តិការសម្លាប់មេដឹកនាំអាល់កៃដារូបនេះ គឺកើតឡើងក្រោយពីក្រុមឩទ្ទាម អាល់កៃដាបានអះអាងពីការទទួលខុសត្រូវកាលពីថ្ងៃអាទិត្យចំពោះការវាយប្រហារទៅលើមូលដ្ឋានទ័ពជើងទឹកអាមេរិក ក្នុងរដ្ឋផ្លរីដា ដែលក្នុងនោះមន្រ្តីកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានសម្លាប់នាវិកអាមេរិក ៣ នាក់។

ការប្រកាសនេះបានធ្វើឡើងជាមួយនឹងការបានបង្ហាញការពេញចិត្តរបស់សហរដ្ឋអាមេរិកពីសំណាក់លោក ត្រាំ បន្ទាប់ពីការសម្លាប់ មេដឹកនាំ ISIS អាពូពើកើរ អាល់ប៉ាដាឌី កាលពីខែតុលាឆ្នាំ២០១៩ និងឧត្តមសេនីយ៍អ៊ីរ៉ង់ កាសឹម សូឡីម៉ានី កាលពីពេលថ្មីៗនេះ។

គួរជម្រាបថា វ៉ាស៊ីនតោនបានចាត់ទុកក្រុមឧទ្ទាម អាល់កៃដា គឺជាក្រុមដែលបង្កគ្រោះថ្នាក់បំផុតរបស់បណ្តាញជ្រុលនិយមទូទាំងពិភព លោក៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top