V9 V9 V9
ព័ត៌មានអន្តរជាតិ

រថក្រោះផលិតរួមគ្នារវាងតួកគី និងឥណ្ឌូនេស៊ី កំពុងពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារសព្វាវុធ

អ៊ីស្តង់ប៊ុល៖ រថក្រោះធុនធ្ងន់ KAPLAN MT ដែលត្រូវបានផលិតឡើងរួមគ្នារវាងក្រសួងការពារជាតិតួកគី និងក្រសួងការពារជាតិឥណ្ឌូនេស៊ី នឹងទទួលផលិតដោយក្រុមហ៊ុនការពារជាតិឈានមុខគេមួយដែលមានមូលដ្ឋាននៅទីក្រុងអង់ការ៉ាប្រទេសតួកគី កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីផ្សារសព្វាវុធ។

រថក្រោះនេះត្រូវបានបង្កើតឡើងដំបូង ដើម្បីឆ្លើយតបនឹងការទាមទាររបស់កងកំលាំងប្រដាប់អាវុធឥណ្ឌូនេស៊ី សម្រាប់រថក្រោះធុនធ្ងន់ និងមធ្យម ត្រូវបានផលិតដោយក្រុមហ៊ុនផលិតរថពាសដែកឥណ្ឌូណេស៊ីនាំមុខគេឈ្មោះ PT Pindad និងក្រុមហ៊ុនឧស្សាហកម្មការពារជាតិ FNSS របស់តួកគី។

លោក Nail Kurt អ្នកចាត់ការទូទៅនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនឧស្សាហកម្មការពារជាតិ FNSS របស់តួកគីបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Anadolu (AA) ថា ក្រុមហ៊ុនឧស្សាហកម្មការពារជាតិតួកគីបានបញ្ចប់កិច្ចសន្យាកាលពីចុងឆ្នាំ ២០១៩ សម្រាប់ការផលិតរថក្រោះប្រភេទ KAPLAN MT ចំនួន ១៨ គ្រឿង ដោយឡែកសម្រាប់គម្រោងផលិតបន្ថែមទៀតដែលនៅសល់ ត្រូវបានគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ។

លោក Nail Kurt បានបន្ថែមថា រថក្រោះរបស់យើងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើទីផ្សារ ហើយយើងសង្ឃឹមថា ការបញ្ជាទិញបន្ថែមនៅក្នុងឆ្នាំ២០២០ និងឆ្នាំ ២០២១ និងអាចរកចំណូលបានខ្ពស់ ។ បើតាមការដឹងពីលោក Kurt រថក្រោះនេះមានលក្ខណៈស្រាលជាងរថក្រោះធម្មតា ប៉ុន្តែកម្លាំងម៉ាស៊ីន និងអត្ថប្រយោជន៍ផ្សេងទៀតខ្លាំងជាងរថក្រោះធម្មតា។ លក្ខណៈពិសេសសម្រាប់រថក្រោះប្រភេទ KAPLAN MT នេះរួមមាន ការការពារគ្រាប់ផ្លោង និងមានភាពធន់ខ្លាំងទៅនឹងការបើកបរទៅគ្រាប់បែកប្រឆាំងរថក្រោះជាដើម។

មួយវិញទៀតរថក្រោះប្រភេទ KAPLAN MT នេះត្រូវបានបំពាក់ដោយកញ្ចប់ថាមពលមួយដែលមានទីតាំងនៅខាងក្រោយរថក្រោះដែលផ្តល់នូវសមាមាត្រថាមពលទម្ងន់ប្រហែល ២០ តោន។ ម៉ាស៊ីនផ្ទេរថាមពលនេះ បានភ្ចាប់ទៅប្រព័ន្ធបើកបរដែលមានព្យួរកង់ប្រាំមួយ៕

V9 V9 V9 V9

Leave a Reply

Your email address will not be published. Required fields are marked *

V9

ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

092 449 333 090 449 333 016 449 333 | Mail: info@cpc-news.com

Copyright © 2019 CPC NEWS, All rights reserved.

To Top